(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤៤៤នាក់ (ករណីនាំចូល១៤នាក់ និងសហគមន៍៤៣០នាក់), ជាសះស្បើយ២៨០នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ

២៖ ថៃ៖ មនុស្ស ១៧,៣៤៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៣៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ មីយ៉ាន់ម៉ា បានចូលស្តាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ទោះបីជាមិនបានចូលរួមផ្ទាល់ ឬតាមវីដេអូក៏ដោយ

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១១៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៨០២នាក់ស្លាប់ ក្នុង១ថ្ងៃ

៥៖ ប្រេសិតពិសេសប្រធានអាស៊ាន ប្រកាសបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅសប្តាហ៍ទី២ ខែក្រោយនេះ ដោយមានបេសកកម្មជួបភាគីពាក់ព័ន្ធ និងជំនួយមនុស្សធម៌

៦៖ សិង្ហបុរីបានសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ «៨,០០០នាក់» ក្នុងអំលុងពេល៥ខែ

៧៖ ប្រមុខការទូតកម្ពុជា នឹងទៅចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស សប្តាហ៍ក្រោយ

៨៖ ចិនថាអាមេរិកជាអ្នកបំប៉ោងស្ថានការណ៍នៅអ៊ុយក្រែន និងធ្វើឲ្យអ៊ុយក្រែនរងវិបត្តិ សេដ្ឋកិច្ច-សង្គម

៩៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ទទូចឱ្យអ្នករាយការណ៍ពិសេសត្រូវបំពេញការងារដោយផ្អែក លើមូលដ្ឋាននៃអង្គហេតុពិត និងគណនេយ្យភាព និងមិនត្រូវធ្វើនយោបាយូបនីកម្មទ្បើយ

១០៖ រុស្ស៊ីនៅតែកំពុងបង្កើនចំនួនទ័ព នៅក្បែរព្រំដែនអ៊ុយក្រែន ដោយមិនមានការដកឡើយ, នេះបើតាមមន្ត្រីអាមេរិក និងអង់គ្លេសព្រមាន

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៨៥,១២៨នាក់ (គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)

១២៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាប់ G20 ថាសព្វថ្ងៃ មិនមែនជាពេលបង្កើតភាពតានតឹង ភូមិសាស្ត្រនយោបាយទេ

១៣៖ សហរដ្ឋអាមេរិកត្រៀមជំហានបន្ទាប់ ដើម្បីទប់ទល់ជំងឺកូវីដ-១៩ ក្រោយឥទ្ធិពល «អូមីក្រុង» ថមថយ

១៤៖ បាតុករមុខក្រុមហ៊ុនណាហ្គាវើលដ៍ ១៣នាក់ទៀត ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩

១៥៖ ជប៉ុន គ្រោងនឹងប្រកាសបន្ធូរបន្ថយ វិធានការរឹតត្បិតព្រំដែនទប់ស្កាត់កូវីដ-១៩

១៦៖ ខែដំបូងឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បាន២៨៨លានដុល្លារកើនឡើង ៣២.៧០%

- ព័ត៌មាន Fresh News Plus

១៖ Facebook ឈានដល់កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផ្ដល់សេវាកម្ម Startup របស់អាមេរិក Kustomer បន្ទាប់ពី EU អនុម័ត

២៖ លោក Elon Musk បានបរិច្ចាគប្រាក់ប្រហែល ៥.៧ពាន់លានដុល្លារអាមរិកទៅអង្គការសប្បុរសធម៌

៣៖ តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រខ្មែរ ផ្ដល់គោរមងារជា «ឧកញ៉ា»

៤៖ AFF U23៖ កម្ពុជា បន្ដជួបហ្វីលីពីន ម៉ោង ៧យប់នេះ ខណៈ Honda រំពឹងមានអ្នកគាំទ្រច្រើនដូចថ្ងៃមុន

៥៖ Bayern បានត្រឹមស្មើ Salzburg សម្រាប់ជើងទី១ នៅ Champions League

៦៖ Firmino និង Salah រកបានម្នាក់ ១គ្រាប់ចុងម៉ោងជួយ Liverpool យកឈ្នះ Inter នៅ UCL

៧៖ ជើងខ្លាំង Murray ចាញ់ក្រោមកណ្តាប់ដៃ Agut នៅ Qatar Open 2022

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)