(កំពង់ស្ពឺ)៖ ភ្លៀងលាយខ្យល់មួយមេធំដែលហៅថា ខ្យល់កន្រ្តាក់ បានកើតឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ បានបំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង តូបលក់ដូរ៥តូប និងស្លាកប៉ាន់ណូ៣ផ្ទាំងផងដែរ។

មន្រ្តីសមត្ថកិច្ចស្រុកឱរ៉ាល់ មានករណីខ្យល់កន្ត្រាក់យ៉ាងខ្លាំង កើតឡើងនៅភូមិផ្សារកន្ទួត​ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋខូចខាតធ្ងន់ និង
ស្រាលចំនួន១៨ខ្នង។

យ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍ថា បាតុភូតមួយនេះ បណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងសត្វនោះឡើយ៕