(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញលិខិតមួយប្រាប់ដល់ អភិបាលរាជធានីខេត្តទាំងអស់ ដែល ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ឱ្យជួយផ្សព្វផ្សាយដល់ពលរដ្ឋ អំពី សេចក្ដីណែនាំក្រើនរំលឹកស្ដីពីការពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិ ស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតនេះផ្ញើទៅកាន់អភិបាលរាជធានីខេត្ត លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីណែនាំក្រើនរំលឹកស្ដីពីការពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ លេខ ០៦០ សខល ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដូច្នេះ សូមអភិបាលរាជធានីខេត្ត មេត្តាជួយផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងញឹកញាប់ តាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួន។

លោករដ្ឋមន្រ្តី ក៏បានភ្ជាប់មកជាមួយនូវ «សេចក្ដីណែនាំក្រើនរំលឹកស្ដីពីការពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិ ស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ» ដូចខាងក្រោមផងដែរ៕