(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នឹងរៀបចំកម្មវិធីបញ្ចូលសមាជិកសមាគម នាវេលាម៉ោង ១៤៖០០នាទីថ្ងៃទី០៨ ខែឧសភា នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ ។ នេះបើយោងតាមFacebook Page របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។ ចំពោះការចុះឈ្មោះសមាជិក សមាជិកា នឹងចាប់ផ្តើមនៅវេលាម៉ោង១២៖៣០នាទី ជាការកត់សំគាល់ សមាជិក សមាជិកាទាំងអស់ ត្រូវពាក់អាវសមាគមមកជាមួយផងដែរ។សម្រាប់ព័ត៌មាលម្អិតសូមទាក់ទងលេខទូរស័ព្ទលេខ ០៩៦ ៩៩ ៦៨ ៩៦ និង ០៨៨ ៧៩ ៩៦ ៨៩៦។