(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្រ្តីជំនាញ ចុះទៅត្រួតពិនិត្យដោយផ្ទាល់ អំពីស្ថានភាពអាងស្ដុបទឹកបឹងត្របែក ការចាក់អាចម៍ដីដើម្បីស្ថាបនាផ្លូវ នៅអមជុំវិញអាងស្ដុបទឹកស្អុយ និងមើលអំពីផលប៉ះពាល់ផ្សេងៗ នៅជុំវិញអាងស្ដុបទឹកស្អុយបឹងត្របែក ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ។

ចំពោះការងារនេះមានការចូលរួមពីសំណាក់លោក អាំង សិរីពិសិដ្ឋ ជាអភិបាលរងខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ និងលោកចៅសង្កាត់ផ្សារដើមថ្កូវ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ថា ចំពោះអាងស្តុកទឹកស្អុយបឹងត្របែងនេះ គឺមានសារៈសំខាន់ក្នុងការរំដោះទឹកជំនន់ដោយទឹកភ្លៀងនារដូវវស្សា៕