(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៨,៣លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣១,៨ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៩៦៦,០៤៦នាក់ (ស្លាប់ ១៤៥,៦២២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៤៤,៥៩៧នាក់ (ស្លាប់ ៥៥,២២៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,១១១,៥១៤នាក់ (ស្លាប់ ៣២,១៨០នាក់)
* ថៃ ឆ្លងចំនួន ២,៦៣៩,០៦២នាក់ (ស្លាប់ ២២,៥១៩នាក់)
* វៀតណាម ឆ្លងចំនួន ២,៦០៦,៨២៤នាក់ (ស្លាប់ ៣៩,១៨៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៥៣,៥៦៤នាក់ (ស្លាប់ ១៩,៣១៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៥១៤,៨៨០នាក់ (ស្លាប់ ៩២៦នាក់)
* ទ្បាវ ឆ្លងចំនួន ១៤០,០៣០នាក់ (ស្លាប់ ៦០២នាក់)
* កម្ពុជា ឆ្លងចំនួន ១២៤,៣៤៣នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥,៥៨៤នាក់ (ស្លាប់ ៩៨នាក់)៕