(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយ ស្រុកស្វាយអន្ទរ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងឃុំគោកគង់កើត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ។
អំណោយដែលចែកជូននោះ ជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ដល់ជូនស្ត្រីឆ្លងទន្លេ១០នាក់ គ្រួសារសព៥គ្រួសារ និងសួរសុខទុក្ខសកម្មជនមានជម្ងឺ៣នាក់ ព្រមទាំងតម្លើងស្លាកសញ្ញាគណបក្សថ្មីនៅទីស្នាក់ការគណប្សឃុំគោកគង់កើត៕