(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាស ឱ្យប្រជាពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្ន បន្ថែមទៀត ដើម្បីការពារជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិរបស់ខ្លួន ចេញពីគ្រោះថ្នាក់ ដែលបណ្ដាលមកពីបាតុភូតភ្លៀង ផ្គរ រន្ទះ ជាពិសេសខ្យល់កន្រ្តាក់ ដោយសារពេលកន្លងទៅគ្រោះថ្នាក់នេះ តែងតែកើតមានជារើយៗ។
តាមសេចក្ដីប្រកាស របស់ក្រសួងធនធានទឹក ដែល Fresh News ទើបទទួលបានឱ្យដឹងថា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១៖៣០នាទី រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ ភ្លៀងនឹងបន្តធ្លាក់លាយឡំជាមួយខ្យល់ បានគ្របដណ្តប់លើខេត្តមួយចំនួនរួមមាន៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង កំពង់ចាម និងបន្តធ្លាក់លើខេត្ត ផ្សេងទៀត។
សូមក្រើនរំលឹកថា កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ នៅខេត្តឧត្តរមានជ័យ មានមនុស្ស៦នាក់រងរបួស និងផ្ទះសម្បែងមួយចំនួនរងការ ខូចខាត ដែលបណ្ដាលមកពីបាតុភូតភ្លៀង និងខ្យល់កន្រ្តាក់។ ក្រៅពីនេះ ក៏នៅមានគ្រោះថ្នាក់ជាច្រើនទៀត បានកើតមានជាហូរហែ នៅតាមបណ្ដាខេត្តផ្សេងៗ៕