(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសមួយ ដោយរាយការណ៍អំពីករណីត្រីជាច្រើនតោន នៅតំបន់អភិរក្សរ៉ាមសារបឹងទន្លេឆ្មារ ដែលមានទីតាំងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ពុលងាប់ និងព្រៃលិចទឹកជាច្រើនហិកតា នៅតំបន់មួយចំនូននៃបណ្តាខេត្តជុំវិញ បឹងទន្លេសាបត្រូវបានឆេះ នាថ្មីៗនេះ ដោយសារកម្តៅក្តៅហួតហែង។
ក្រសួងក៏បានចាត់មន្រ្តីជំនាញចុះអង្កេតតាមដានយ៉ាងល្អិតល្អិន និងវាយតម្លៃទៅលើការខូចខាត និងផលប៉ះពាល់មួយចំនួន តាមទីតាំងកើតហេតុខាងលើ ផងដែរ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន៖