(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៨៤នាក់ (ករណីនាំចូល៩នាក់ និងសហគមន៍១៧៥នាក់), ជាសះស្បើយ២៣៦នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤១៣លាន ៨៩ម៉ឺននាក់ ស្លាប់ជាង ៥លាន ៨៤ម៉ឺននាក់ និងជាសះស្បើយជាង ៣៣៥លាន ៧៧ម៉ឺននាក់!

៣៖ រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែង ចំពោះបាតុករដែលរឹងរូស បន្តធ្វើបាតុកម្មមុខណាហ្គាវើលដ៍

៤៖ ក្រសួងការពារជាតិរុស្ស៉ីអះអាងថា កងទ័ពមួយចំនួនត្រូវបានដកចេញ ពីតំបន់ក្បែរព្រំដែនអ៊ុយក្រែនហើយ!

៥៖ រដ្ឋមន្ត្រីការបរទេសជប៉ុន៖ លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ

៦៖ ថៃ៖ មនុស្ស ១៤,៣៧៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៧៖ សម្ដេចក្រឡាហោម ស ខេង បន្ដអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងយកចិត្ដទុកដាក់ការពារខ្លួនពីជំងឹកូវីដ១៩

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៤០នាក់ស្លាប់ ក្នុង១ថ្ងៃ

៩៖ ប្រមុខការទូតកម្ពុជា-សិង្ហបុរី ជួបពិភាក្សាទ្វេភាគី ១ថ្ងៃមុនកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន

១០៖ សហរដ្ឋអាមេរិករើស្ថានទូតចេញពី រដ្ឋធានីកៀវរបស់អ៊ុយក្រែន ទៅកាន់ទីក្រុងផ្សេងជាបណ្តោះអាសន្ន

១១៖ គណបក្សកម្លាំងប្រជាធិបតេយ្យ បដិសេធថាខ្លួនមិនបានចងសម្ព័ន្ធដូចអ្វីដែល លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងឡើយ

១២៖ ប្រេសិតរុស្ស៉ីប្រចាំអឺរ៉ុប៖ «រុស្ស៉ីនឹងមិនឈ្លានពានអ៊ុយក្រែនឡើយ លុះត្រាតែមានការបង្កហេតុដាក់រុស្ស៉ីមុន»

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៧៩,៧៥៦នាក់ (គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២)

១៤៖ សហរដ្ឋអាមេរិកព្រមានជាថ្មីថា ការឈ្លានពានដោយរុស្ស៉ីលើអ៊ុយក្រែន អាចនឹងកើតឡើងគ្រប់ពេល, អឺរ៉ុបត្រៀមកញ្ចប់់ទណ្ឌកម្មរួចជាស្រេច

- ព័ត៌មាន Fresh News Plus

១៖ Tesla កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការផ្សាយពាណិជ្ជកម្មបំផ្លើសនៅក្នុងរយៈចម្ងាយរបស់រថយន្តអគ្គីសនី

២៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi បង្ហាញមហិច្ឆតាវាយលុយទីផ្សារស្មាតហ្វូនតម្លៃថ្លៃ ដោយយក Apple ធ្វើជាគំរូ

៣៖ AFF U23៖ សហព័ន្ធ សន្យាកែតម្រូវចំណុចខ្វះខាត ៣ចំណុច ក្រោយមានប្រតិកម្មមួយចំនួនពីអ្នកគាំទ្រ

៤៖ អតីតកីឡាករឆ្នើមប្រេស៊ីល Pele វិលចូលមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺដុំសាច់ពោះវៀនធំ ដោយប្រើថ្នាំគីមី

៥៖ ប្រធានសហព័ន្ធបាល់ទាត់អ៉ីតាលី ស្នើដល់លីគ Serie A ពន្យារពេលប្រកួត មុនប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រ World Cup របស់ខ្លួន

៦៖ កីឡាករវាយកូនគោលលំដាប់កំពូលអាហ្សង់ទីន លោក Eduardo Romero ស្លាប់ក្នុងវ័យ ៦៧ឆ្នាំ

៧៖ ប្តីប្រពន្ធមួយគូនៅចិន បំបែកកំណត់ត្រាពិភពលោក «Guinness World Records» ជាមួយកម្ពស់បញ្ចូលគ្នារហូតដល់ជាង៤ម៉ែត្រ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)