(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈមន្ដ្រីរាជការជាថ្នាក់ដឹកនាំ និងទីប្រឹក្សាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន ចំនួន៤រូប។

ព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឲ្យដឹងថា មន្ដ្រីរាជការជាថ្នាក់ដឹកនាំចំនួន៤រូបនេះនោះរួមមាន៖

*ទី១៖ លោក ហេង ណារ៉េត ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឋានៈស្មើរដ្ឋលេខាធិការ
*ទី២៖ លោក បួន ហេង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឋានៈស្មើអគ្គនាយក
*ទី៣៖ លោក ឡេង គឹមស្រុង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឋានៈស្មើអគ្គនាយក
*ទី៤៖ លោក ជឺ ឈុនឡេង ជាទីប្រឹក្សា នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឋានៈស្មើអគ្គនាយក។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖