(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានប្រគល់នូវផ្ទាំងព័ត៌មានសេចក្តីជូនដំណឹង អំពីតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) លេខ០៩០/២១ សជណ.ស របស់រដ្ឋបាលរាជធានីភ្នំពេញ ដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។

ការប្រគល់និងទទួលផ្ទាំងព័ត៌មានសេចក្តីជូនដំណឹង អំពីតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) របស់រដ្ឋបាលរាជធានីភ្នំពេញ ដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីលោក ឯក ឃុនដឿន បញ្ចប់កិច្ចប្រជុំមួយ នៅសាលាខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ឯក ឃុនដឿន បានបញ្ជាក់អំពីខ្លឹមសារក្នុងកិច្ចប្រជុំ តាមរយះហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌយ៉ាងដូច្នេះថា៖

*ការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យក្នុងមូលដ្ឋាន។
*ការរំដោះចិញ្ចើមផ្លូវ សាធារណៈតាមទីតាំងសំខាន់ៗ ក្នុងមូលដ្ឋាន។
*ការពង្រឹង និងបន្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ៕