(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញលិខិតមួយច្បាប់បំភ្លឺតបទៅលោកឧកញ៉ា តែ តាំងប៉ ជុំវិញជម្លោះដីធ្លីស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សេចក្តីបំភ្លឺនេះ ធ្វើឡើងបន្ទាប់លោកឧកញ៉ា តែ តាំងប៉ កាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅនេះ បានចេញផ្សាយលិខិតមួយច្បាប់ ដោយអះអាងថា លោកស្រី ដាញ់ ផល្លី និងលោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានរំលោភយកដីរបស់ខ្លួន។

ក្នុងលិខិតបំភ្លឺ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានច្រានចោលរាល់ការចោទប្រកាន់ខាងលើនេះ។

ខាងក្រោមនេះ គឺជាលិខិតបំភ្លឺទាំងស្រុងរបស់គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ អមជាមួយឯកសារពាក់ព័ន្ធ៖