(កំពង់ចាម)៖ ព្រឹកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីតាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី/ខេត្ត លោកឧកញ៉ា មន្ត្រីជុំវិញខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តកំពង់ចាមផងដែរ៕