(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,៩៩៣,១០៧នាក់ហើយ ដែលកើនឡើងជាង ៨មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣២០,៤១១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៨៤៤,២៧៩នាក់ (ស្លាប់ ១៤៥,៣២១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៣៩,៩៤២នាក់ (ស្លាប់ ៥៥,០៩៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,០៦១,៥៥០នាក់ (ស្លាប់ ៣២,១៤៩នាក់)
* ថៃ ឆ្លងចំនួន ២,៦០៨,២២៧នាក់ (ស្លាប់ ២២,៤៦៥នាក់)
* វៀតណាម ឆ្លងចំនួន ២,៥៤០,២៧៣នាក់ (ស្លាប់ ៣៩,០៣៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៤៨,៣៥៧នាក់ (ស្លាប់ ១៩,៣១១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៤៧៨,៥៧៧នាក់ (ស្លាប់ ៩០៦នាក់)
* ទ្បាវ ឆ្លងចំនួន ១៣៩,២៤៤នាក់ (ស្លាប់ ៥៩៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២៣,៩៥៥នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣,៩៩២នាក់ (ស្លាប់ ៩៨នាក់)៕