(ភ្នំពេញ)៖ រង្វាន់អស្ចារ្យពិតៗពី KAP ដែលជាក្រុមហ៊ុន ផលិតនិងចែកចាយបំពង់ទីបជ័រ គ្រប់ប្រភេទ មានគុណភាពខ្ពស់ រឹងមាំធន់គ្រប់ស្ថានភាព គ្រប់ម៉ាកសញ្ញា តាមស្ដង់ដារអន្ដរជាតិ តម្លៃសមរម្យ រួមទាំងផ្ដល់រង្វាន់ជូន ដល់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែក្នុងកម្មវិធី «វិស្សមកាលតន្ដ្រី» នៅស្ថានីយ៍បាយ័ន ដែលធ្វើឲ្យជីវិតអស់លោកអ្នក កាន់តែរីករាយស្រស់បំព្រង ថែមមួយក​ម្រិត​ទៀត។

ជាក់ស្ដែងនៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ក្រុមហ៊ុន KAP បានប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន សម្រាប់ខែមីនា រួមមានដូចជាៈ ម៉ូតូ Honda Dream Series 2016 ចំនួន៥គ្រឿង និងទូរទស្សន៍ LED ៣២អ៊ីង៥រង្វាន់ផងដែរ។

សម្រាប់អតិថិជនដែលបានទទួលរង្វាន់ ម៉ូតូហុងដាស៊េរី២០១៦ ចំនួន៥គ្រឿងនៅយប់ថ្ងៃទី២៩ មេសានេះ រួមមាន៖ ១.ឈ្មោះ តុន ញ៉ (ខេត្ដត្បូងឃុំ), ២.មិត្តកសិករ (ពោធិ៍សាត់), ៣. ដេប៉ូ ឡុញម៉ារឌី (តាខ្មៅ), ៤.ណិត ឡុង(អ្នកលឿង), ៥.ឡាយ ប៊ុនហាក់ (ភ្នំពេញ) និងរង្វាន់ទូរទស្សន៍ LED ចំនួន៥ រង្វាន់មានដូចជាៈ ១.ផង គង់ (ព្រៃវែង), ២.ឈុង ង៉វ (មេមត់), ៣.សា ស៊ីវា (កំពង់ចាម), ៤.លាង ទ្រី (កណ្ដាល), ៥. អៀ សុជា។

ចំពោះអតិថិជន ដែលត្រូវតំណាងក្រុមហ៊ុន KAP បានចាប់រង្វាន់នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នឹងត្រូវមកទទួលរង្វាន់នៅថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ រួមមានរង្វាន់ម៉ូតូ ហុងដា ស៊េរី ២០១៦ ចំនួន៥គ្រឿង និងទូរទស្សន៍៥រង្វាន់ រួមមាន៖ អតិថិជនដែលត្រូវរង្វាន់ម៉ូតូៈ ងួន ហុង (រាជធានីភ្នំពេញ), ពន្លក ម៉េងធី(កណ្ដាល) ,ម៉ុង ស្រេង (ភ្នំពេញ) ,ហុង ប៊ុនលាង (ភ្នំពេញ), Zynan (ភ្នំពេញ) និងរង្វាន់ទូរទស្សន៍ LED ចំនួន៥ រង្វាន់មានដូចជាៈ ឡាច ខេង(ខេត្ដកំពង់ចាម), ម៉ិន គីមងួន ព្រែកអំបិល, អ៊ុត ឡាយ (កណ្ដាល) ,ចាន់ សុផានិត (អ្នកលឿង) និង អ៊ឹង តិចហុក (ពោធិសាត់)។

សូមបញ្ជាក់ផងដែរថា រាល់អតិថិជននៅទូទាំង២៥ ខេត្ដ-រាជធានី នឹងមានសំណាងឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន KAP ជារៀងរាល់ខែតែម្ដង និងកម្មវិធីពិសេសៗ ជាច្រើនទៀត ពីKAP យ៉ាងអស្ចារ្យ គឺសំណាងទ្វេដងតែម្ដង៕