(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ បានផ្ញើលិខិត ថ្លែងអំណរគុណ ដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តួមរើបចំពិធីពិសារអាហារ សាមគ្គីជាមួយ សប្បុរសជន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ទទួលបានមូលនិធិយ៉ាងច្រើន ដើម្បីជួយសកម្មភាព មនុស្សធម៌ របស់សាខាកាកបាទ្រហកកម្ពុជា ខេត្តព្រៃវែង។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង បានផ្តួចផ្តើមរៀបចំពិធីពិសារ អាហារសាមគ្គីជាមួយសប្បុរសជន នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅ សណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីស្វែងរកមូលនិធីគាំទ្រ ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដោយទទួលបានថវិកាបរិច្ឆាគ ពីសប្បុរសជនចំនួន ១,១៩២,២១៦ដុល្លារ និងប្រាក់រៀល ចំនួន៥៧,៦០០,០០០រៀល៕