(អាមេរិក)៖ ស្ត្រីជនជាតិអាមេរិកមួយ ដែលបានវះកាត់យកទារកចេញពីក្នុងស្បូន របស់ស្ត្រីម្នាក់ទៀត បណ្តាលឲ្យស្លាប់ទាំងម្តាយទាំងកូននោះ ត្រូវបានតុលាការអាមេរិកសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១០០ឆ្នាំ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦។
ឧក្រិដ្ឋកម្ម ដែលធ្វើឲ្យមានការតក់ស្លុតខ្លាំង ក្នុងសង្គមអាមេរិកទាំងមូលនោះ ត្រូវបានលាតត្រដាង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ ហើយក្នុងនោះនាង Dynel Lane វ័យ ៣៥ឆ្នាំ បានទទួលការចោទប្រកាន់លើ ៧ករណីក្នុងពេលតែមួយ ក្នុងនោះក៏មានទាំងការប៉ុនប៉ងធ្វើឃាតដល់ស្ត្រីមានផ្ទៃពោះដែលទន់ខ្សោយនោះផងដែរ។
ក្រោយពីការពិនិត្យ និងស្វែងយល់សាច់រឿងនោះតុលាការបានសម្រេចចោទប្រកាន់តែពីរករណីប៉ុណ្ណោះ ប្រឆាំងនឹង Lane គឺការសម្លាប់ទារកក្នុងផ្ទៃ និងធ្វើឃាតស្ត្រីមានផ្ទៃពោះ ដែលមានវ័យ ២៧ឆ្នាំនោះ រួចហើយក៏បានលួចយកគភ៌ ទៅបាត់ថែមទៀត។
គួរបញ្ជាក់ថានាង Lane កាលពីខែមីនា ឆ្នាំ២០១៥ បានចូលទៅក្នុងផ្ទះរបស់ជនរង្គ្រោះឈ្មោះ Wilkins វ័យ ២៧ឆ្នាំ រួចក៏បានប្រើប្រាស់វិធីសាហាវព្រៃផ្សៃ ក្នុងការវះយកគត៌ពីក្នុងផ្ទៃរបស់ស្ត្រីនោះ ស្របពេលដែលប្តីរបស់នាងមិននៅ ដែលគេអះអាងថា ជនរងគ្រោះ និងជនបង្កគឺជាអ្នកដែលធ្លាប់ស្គាល់គ្នាពីមុនមក៕