(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា នៅព្រឹកថ្ងៃទី៣០ ខែមេសានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ពោធឲ្យប្រើប្រាស់ ហោត្រៃ វត្តតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងឱកាសសម្ពោធឲ្យប្រើប្រាស់ ហោត្រៃ វត្តតាំងក្រសាំង នោះដែរ លោក ជា ចាន់តូ បានសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបផងដែរ។
សូមជម្រាបថា ហោត្រៃដែលត្រូវសម្ពោធនៅថ្ងៃនេះ មានបណ្តោយប្រវែង១៣ម៉ែត្រ ទទឹង៩ម៉ែត្រ កំពស់១៥ម៉ែត្រ ចំណាយថវិកាអស់៦៥,៦៨៦ដុល្លារ ក្នុងនោះថវិកា លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ចំនួន១ម៉ឺនដុល្លា ជាមួយសប្បុរសជនក្នុង និងក្រៅប្រទេស៕