(បាត់ដំបង)៖ នៅម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចលើភ្នំព្រឹក ភូមិថ្នល់បត់ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកែឆ្នៃ១គ្រឿង បានក្រឡាប់ទៅបុកម៉ូតូបណ្តាលឲ្យស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៩នាក់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបានបើកបរទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុជាផ្លូវចំណោតភ្នំព្រឹក ដាក់លេខមិនចូល ក៏ក្រឡាប់ទៅបុកអូសម៉ូតូតែម្តងម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ស្លាកលេខ បាត់ដំបង 1AP: 2707។

ក្រោយពីសមត្ថកិច្ចចុះ ពិនិត្យដល់កន្លែងកើតហេតុរួចបានប្រគល់សព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសដឹកទៅមន្ទីរពេទ្យស្រុកសំពៅលូន។ ចំណែករថយន្តឆ្នៃ និងម៉ូតូ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។