(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មិនខុសពីថ្ងៃទី២៨ ខែមេសានោះទេ ពោលករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស មិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែមានអ្នករងរបួសធ្ងន់៥នាក់ (ស្រីម្នាក់) និងរបួសស្រាល៣នាក់ (ស្រីម្នាក់) នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន៧គ្រឿង រួមមានម៉ូតូចំនួន៣គ្រឿង, រថយន្តធុនតូច ២គ្រឿង រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន មិនគោរពសិទ្ធិ១លើក, ល្មើសល្បឿន៣លើក, កត្តាយានយន្ត១លើក។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃម្សិលមិញ សមត្ថកិច្ចបានរកឃើញមធ្យោបាយល្មើស ៥,២៥០គ្រឿង , អប់រំ ២,៤៨៧គ្រឿង, ពិន័យ២,៧៦៣គ្រឿង ៕