(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន២រូប។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈនេះ។

លោក ពៅ ពិសិដ្ឋ ពីអភិបាលរងខេត្តសៀមរាប មកជាអភិបាលរងខេត្តពោធិ៍សាត់។ ចំណែកលោក អ៉ឹង គឹមលាង ពីអភិបាលរងខេត្តពោធិ៍សាត់ ទៅជាអភិបាលរងខេត្តសៀរាបវិញ៕