(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំង លោក ប្រាក់ សោភ័ណ ជាអភិបាលរងខេត្តសៀមរាប ហើយផ្ទេរភារកិច្ច លោក ង៉ាន់ ភិរុណ ពីអភិបាលរងខេត្តសៀមរាប ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។

អនុក្រឹត្យតែងតាំងដែល Fresh News ទើបទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ បានឱ្យដឹងថាលោក ង៉ាន់ ភិរុណ ត្រូវបានផ្ទេរភារកិច្ចទៅជាអគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ លោក ង៉ាន់ ភិរុណ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។
ដោយឡែក លោក ប្រាក់ សោភ័ណ បច្ចុប្បន្នជាប្រធានប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាខេត្តសៀមរាប៕