(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតថ្លែងអំណរគុណដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានចូលរួមក្នុងពិធីបណ្យសព និងផ្ញើលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពឧបាសិកា ឈឹម ឆោម ដែលត្រូវជាម្តាយ ម្តាយក្មេក ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់។

នាយឧត្តមសេនីយ៍ វង្ស ពិសេស បញ្ជាក់ក្នុងលិខិតរបស់លោកថា ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបលោក និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលមិនអាចបំភ្លេចបាននូវសមាចិត្តដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមររបស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី។

លោក និងក្រុមគ្រួសារ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុក បវរមហាប្រសើរជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សូមប្រកបដោយពុទ្ធពរទាំង៥ប្រកាស គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើង៕