(បន្ទាយមានជ័យ)៖ នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ អមដំណេីរដោយឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពល អញ្ជេីញចុះត្រួតពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ វ៉ាក់សាំង Pfizer ជូនកងកម្លាំងជួរមុខរបស់កងពលតូចថ្មេីរជេីងលេខ៥១ និងកម្លាំងនគរបាលព្រំដែនគោក ស្ថិតនៅក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដែលបានប្រព្រឹត្តិឡើងនាពេលនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់យោធិន គ្រួសារយោធិន និងកងកម្លាំងនគរបាលការពារព្រំដែនគោក ឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពសុាំ និងអង់ទីគ័រការពារ និងប្រឆាំងជំងឺឆ្លងរាតត្បាតកូវីដ-១៩។ ជាពិសេសវ៉ាក់សាំងនេះ អាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។

លោកមេបញ្ជាការ ក៏បានផ្តាំផ្ញើបន្ថែមចំពោះកងកម្លាំងទាំងអស់ និងគ្រួសារដែលមកទទួលសេវាវ៉ាក់សាំងដូសទី៤ សូមឱ្យនៅតែបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល «៣កុំ ៣ការពារ»៕