(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បានចេញសេចក្តីសម្រេចមួយ ស្តីពីការរៀបចំរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីលោកទើបត្រូវបានផ្លាស់ប្តូរ ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
បើតាមសេចក្តីសម្រេច លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ត្រូវមានតួនាទីដឹកនាំការងាររួម របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ចែងបញ្ជារាល់សកម្មភាព របស់ក្រសួងលើគ្រប់វិស័យ និងទទួលបន្ទុកផ្ទាល់លើការងារចាត់តាំង ផ្គត់ផ្គង់ ហិរញ្ញវត្ថុ អធិការកិច្ច និងសវនកម្មផ្ទៃក្នុង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានចែងចែកភារកិច្ច ដល់រដ្ឋលេខាធិការចំនួន៦រូប អនុរដ្ឋលេខាធិការ១១រូប ទៅតាមមុខងារ ភារកិច្ចរៀងៗខ្លួន៕
ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេច របស់ក្រសួងអភិវឌ្ឍន៍ជនបទ ទាំងស្រុង៖