(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ នៅពេលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ។ លុះដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងនៅកំពង់ផែ ក្រុងព្រះសីហនុ។
សូមជំរាបថា ខ្សែរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ-ព្រះសីហនុ ចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីខកខាន មិនបានដំណើរការជាង៣០ឆ្នាំ។
សូមបញ្ជាក់ថា ផ្លូវរថភ្លើង ភ្នំពេញ-ព្រះសីហនុ ត្រូវបានបង្កើតឡើងនៅក្នុងសម័យសង្គមរាស្រ្តនិយម របស់ព្រះមហាវីរក្សត្រ ហើយត្រូវផ្អាកដំណើរការនៅរយៈពេល៣០ឆ្នាំចុងក្រោយនេះ៕