ឧទ្ធម្ភាគចក្រមួយគ្រឿង ផ្ទុកមនុស្ស ១៤នាក់ បានធ្លាក់នៅភាគលិចនៃប្រទេសប្រទេសន័រវេស, ស្លាប់ និងរបួសនៅមិនទាន់ដឹង
29-04-2016 18:03
(ន័រវេស)៖ ប៉ូលិសនៃប្រទេសន័រវេស បាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងផ្ទុកមនុស្សយ៉ាងតិច ១៤នាក់ បានធ្លាក់នៅភាគខាងលិចនៃទីក្រុង Bergen នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយមុននេះបន្តិច នាថ្ងៃទី២៩ ខែមេសា។
លោក Morten Kronen អ្នកនាំពាក្យរបស់ប៉ូលិសន័រវេស បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ និងផ្ទុះខ្ទេចគ្មានសល់ ប៉ុន្តែលោកមិនបានសន្និដ្ឋានថា មនុស្សទាំងអស់ស្លាប់ ឬមួយយ៉ាងណាទេ។ ពាក់ព័ន្ធនឹងករណីនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍លម្អិតឡើយ គ្រាន់តែសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា យន្តហោះបានផ្ទុះ និងឆេះ៕