ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញអ្នកនាំពាក្យថ្មី ៤រូប
29-04-2016 17:38
(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសម្រេចតែងតាំងមន្រ្តី ៤រូប ធ្វើជាអ្នកនាំពាក្យរបស់ក្រសួង ដើម្បីឆ្លើយតបនូវចម្ងល់ ឬបញ្ហានានានៅក្នុងក្រសួង។
យោងតាមប្រកាសរបស់ក្រសួង ដែល Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អ្នកនាំពាក្យទាំង ៤រូបនោះរួមមាន៖ លោក វ៉ាស៊ឹម សុរិយា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, លោក ចាន់ តារា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន, លោក នូ វឌ្ឍនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងលោក ច័ន្ទ សំឡេង៕