(សេអ៊ូល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានជួយពិភាក្សាការងារជាមួយលោកស្រីសាស្រ្តាចារ្យ ដេម សារ៉ា ខេថឺរិន ហ្គិលប៊ើត (Dame Sarah Catherine Gilbert) អ្នកអភិវឌ្ឍន៍នៃវ៉ាក់សាំងអាស្រ្តា-ហ្សេនីកា (AstraZeneca)។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលការកោតសសើរពីលោកស្រីសាស្រ្តាចារ្យ ដេម សារ៉ា ខេថឺរិន ហ្គិលប៊ើត ចំពោះអត្រាខ្ពស់នៃការវ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៧៤,១៥១នាក់ ស្មើនឹង៨៩.៨៤ភាគរយនៃប្រជាជន១៦លាននាក់៕