(ភ្នំពេញ)៖ Samsung បានក្លាយជាក្រុមហ៊ុនលេខ១ នៅក្នុងទីផ្សារទូរទស្សន៍ពិភពលោក រយៈពេល ១០ ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ ២០០៦ ហើយលក់បានជាង ៤២៧លានទូរទស្សន៍។
ឆ្លងកាត់មួយទសវត្សរ៍ នៃប្រវត្តិផលិតទូរទស្សន៍មក Samsung បានធ្វើសកម្មភាពយ៉ាងច្រើនដូចជាកិច្ចប្រជុំ ដែលមានភាពប្រថុយប្រថាន ប៉ុន្តែសាមសុងមិនដែល បង្អង់សន្ទុះនៃការពុះពារ និងគំនិតច្នៃប្រឌិតឡើយ។
លោក Hyun Suk Kim បាននិយាយថា «ជាងដប់ឆ្នាំមកនេះ ការលក់និងអត្រានៃការបង្កើតថ្មី នៃទូរទស្សន៍ របស់យើងទទួលបានភាពជោគជ័យ ហើយវាកើតចេញពីក្តីប្រាថ្នារបស់យើង ដែលចង់ផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា និងសេវាកម្មដ៏ល្អបំផុតរបស់យើង។ ដូចដែលយើងបានផ្លាស់ប្តូរទៅក្នុងសម័យថ្មី បទពិសោធថ្មី របស់ទូរទស្សន៍ គឺការជក់ចិត្តទៅនឹងរូបភាពដ៏ច្បាស់ល្អដូចធម្មជាតិ ដែលមិនធ្លាប់មាន។ យើងនឹងមិនបាត់បង់នូវ ចក្ខុវិស័យនៃតម្លៃ និងការយល់ដឹងរបស់អ្នកប្រើប្រាស់ ដែលជួយឲ្យយើងទទួលបានភាពយូអង្វែងនៅក្នុងទីផ្សារឈានមុខគេ»។
នៅក្នុងថ្ងៃសម្ពោធនៅក្នុងឆ្នាំ ២០០៦ ទូរទស្សន៍ R7 (‘Bordeaux’) លក់បាន៣លានគ្រឿង និងតាមពីក្រោយដោយទូរទស្សន៍ ToC TV ដែលជាទូរទស្សន៍ប្រភេទ Full HD 3D ដែលមានអេក្រង់ 3D ដំបូងគេ របស់ពិភពលោក សម្រាប់ការផ្តោតនៅថ្ងៃនេះ ទៅលើទូរទស្សន៍អេក្រង់កោង UHD សាមសុងបានបង្កើត ផលិតផលដែលបានគ្រោងទុកមុនយ៉ាងជោគជ័យ ហើយយល់និងបំពេញ តម្រូវការរបស់អតិថិជន។ ចំណុចដៅ នៃឧស្សាហកម្មរួមទាំងការបង្កើតទូរទស្សន៍ ដែលមានរាងស្តើងនៅក្នុងពិភពលោក គឺត្រឹមតែ២៩.៩mm នៅក្នុងឆ្នាំ២០០៩ទូរទស្សន៍ UHD TV ដែលមានទំហំ 110 អ៉ីញ ដែលធំជាងគេក្នុងពិភពលោកនៅក្នុងឆ្នាំ ២០១៣ និងទូរទស្សន៍ UHD TV អេក្រង់កោងដែលមានទំហំ ១០៥អ៉ីញ នៅក្នុងឆ្នាំ២០១៤។
លទ្ធផលនៃការបន្តស្វែងរកមធ្យោបាយ ដែលកាន់តែប្រសើរសម្រាប់ការទស្សនា smart TVs បានក្លាយជា ឧបករណ៍ដ៏សំខាន់នៅក្នុងផ្ទះនៅលើពិភពលោក។ នៅឆ្នាំ ២០១០ សាមសុងបានបើក TV application store មុនគេក្នុងពិភពលោកនិងបានអនុម័ត smart TV user interface ហើយចំពោះ Smart Hub នៅក្នុងឆ្នាំ ២០១១។ តាំងពីពេលនោះមកក្រុមហ៊ុន បានបង្ហាញបច្ចេកវិទ្យាស្គាល់សំលេង កាយវិការ និង មុខ ព្រមទាំងបញ្ចូល ប្រព័ន្ធប្រតិបតិ្តការ Tizen ដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ និងការតភ្ជាប់ដោយប្រើអព្ភន្តរញ្ញាណ។
ទូរទស្សន៍ឆ្លាតវៃស៊េរី ២០១៦ របស់សាមសុងផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកនិងភ្ជាប់ទៅ នឹងមាតិកា និងសេវាដែលពួកគេចូលចិត្តពីទូរទស្សន៍ និងខ្សែភាពយន្តទៅហ្គេម និងកម្មវិធីព័ត៌មានដែលទាំងអស់នេះនៅកន្លែងតែមួយ។
The Samsung Smart Control ដែលនៅដាច់ដោយឡែក ត្រូវបានប្រើជាកន្លែង បញ្ជាតែមួយ ទៅកាន់ឧបករណ៍ទាំងអស់ដែលតភ្ជាប់ទៅនឹង Samsung Smart TV ហើយលុបបំបាត់ ភាពស៊ាំញ៉ាំច្រើននៃការបញ្ជា។ ការបំពាក់នូវបច្ចេកវិទ្យា loT hub ទូរទស្សន៍ SUHD TV ស៊េរី ២០១៦ ក៏អាចភ្ជាប់ និងបញ្ជាឧបករណ៍ដែលអាចប្រើបានជាមួយគ្នាជាង ២០០ នៃ SmartThings មិនថាឧបករណ៍ មួយណាដែលត្រូវរោទ៍ ចាក់សោរ ឬ បិទភ្លើង ទាំងអស់ពីទូរទស្សន៍។
នៅឆ្នាំ២០១៥ ជាពេលដែលទូរទស្សន៍ SUHD ត្រូវបានសម្ពោធ វាបានក្លាយជាកត្តាដ៏សំខាន់ក្នុងការសម្រេច គោលដៅជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារក្នុងរយៈពេល១០ឆ្នាំនេះ នៅក្នុងការបង្កើនចង្វាក់ ផលិតកម្មរបស់ម៉ាក យីហោ។ ប្រជាប្រិយភាពនៃលំដាប់ទូរទស្សន៍ ដែលល្អជាងគេនេះ អាចត្រូវបានកំណត់ដោយការផ្តល់ឲ្យនូវ គុណភាពរូបភាពដ៏ល្អបំផុតរបស់ទូរទស្សន៍ SUHD ការរចនា និងទាក់ទងទៅនឹងបទពិសោធរបស់អ្នកប្រើប្រាស់ ដែលជួយឲ្យអ្នកប្រើប្រាស់រីករាយជាមួយ នឹងទូរទស្សន៍នៅគ្រប់ស្ថានភាពទាំងអស់។
នៅក្នុងកម្មវិធីពិព័រណ៌គ្រឿងអេឡិចត្រូនិចឆ្នាំ២០១៦ Samsung បានប្រកាសទូរទស្សន៍ SUHD ថ្មីបំផុតជាមួយនឹង បច្ចេកវិទ្យា Quantum dot display ដោយមិនប្រើប្រាស់កាតមីញ៉ូម និងប្រើប្រាស់បច្ចេកវិទ្យា Quantum dot ចំនួន 10 បន្ទះ។ Quantum dot គឺជាឧបករណ៍បង្ហាញរូបភាពជំនាន់ក្រោយដែលប្រើភាគតូចល្អិត ដើម្បីបញ្ចេញពន្លឺដែលភ្លឺខ្លាំង បណ្តុំពណ៌ដែលធំ និងប្រភេទតំណាងពណ៌ដ៏ច្បាស់បំផុត នៃឧបករណ៍បង្ហាញ។
ការកំណត់ឆ្នាំ ២០១៦ ជាចំណុចចាប់ផ្តើមសម្រាប់ទសវត្សរ៍ បន្ទាប់ក្រុមហ៊ុនដែលឈានមុខគេ សាមសុងនឹងបន្ត ជម្រុញការកំណត់គោលដៅនេះ ដើម្បីបង្ហាញថាហេតុអ្វីបានជាក្រុមហ៊ុននៅតែជាក្រុមហ៊ុនដែលឈានមុខគេ និងអ្វីដែលជាសមត្ថភាពពិតរបស់ទូរទស្សន៍របស់សាមសុង៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://news.samsung.com/global/video-samsung-tv-throughout-the-past-ten-years-history-of-challenge-and-creativity
Reference: https://news.samsung.com/global/video-samsung-tv-throughout-the-past-ten-years-history-of-challenge-and-creativity