(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខចំពោះមរណភាព ឧបាសិកា ឈឹម ឆោម ដែលត្រូវជាម្ដាយក្មេករបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្ដែងនូវការសោកស្ដាយ ស្រណេះ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់ឧបាសិកា ឈឹម ឆោម គឺជាការបាត់បង់នូវម្ដាយ ម្ដាយក្មេក ជីដូន ពោរពេញដោយព្រហ្មវិហារធម៌ចំពោះកូនៗ និងចៅៗជាទីស្រលាញ់ និងពេញមួយជីវិតរបស់ឧបាសិកា តែងតែចូលរួមចំណែកកសាងសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ នៃ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួសសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ឈឹម ឆោម សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕