(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងគណៈប្រតិភូរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចុះធ្វើការផ្សព្វផ្សាយ និងចាក់វ៉ាក់សាំងការពារជម្ងឺបូស​ខ្យល់ ដល់សត្វគោ ក្របី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិព្រៃក្រុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្រ្តីសាលាខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន នៃការកើតជម្ងឺលើសត្វគោ-ក្របី នៅតំបន់នោះរួចមកលោកអភិបាលខេត្ត និងមន្រ្តីជំនាញរបស់ក្រសួងកសិកម្ម បានចុទៅកាន់តំបន់នោះ ដើម្បីធ្វើការផ្សព្វផ្សាយ និងចាក់វ៉ាក់សាំងដល់គោ-ក្របី របស់អ្នកស្រុកជា ច្រើនក្បាល ដើម្បីជៀសវាងការងាប់ នាំឲ្យបាត់បង់កម្លាំងអូសទាញដ៏សំខាន់ លើការងារកសិកម្ម៕