(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងវត្ថុតាងពាក់ព័ន្ធករណីគ្រឿងញៀនចំនួន១៣កញ្ចប់ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ ត្រង់ចំណុចភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោក ម៉ៅ សឿត អធិការងទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក ចែត សុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ លី អាមីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើង ខណៈដែលជនសង្ស័យកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀន និងដកហូតាបានថ្នាំប្រភេទសថ្លា២កញ្ចប់។
លោក ម៉ៅ សឿន បានបន្ដថា បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន កម្លាំងរបស់លោកក៏បានបន្តចុះទៅឆែកឆេរនៅផ្ទះរបស់ជនសង្ស័យខាងលើទៀត ក៏ប្រទះឃើញថ្នាំសថ្លា៩កញ្ចប់ទៀត ជញ្ជីងសំរាប់ថ្លឹងថ្នាំញ្ញៀន២ ដាវសាំម៉ារ៉ៃ១ ថង់សំរាប់ច្រកថ្នាំញ្ញៀនមួយចំនួន និងដកហូតលុយ១០ម៉ឺនរៀល ក៏ប៉ុន្ដែលុយរបស់ជនសង្ស័យគឺសមត្ថកិច្ចប្រគល់ឱ្យ ឈ្មោះ ឃីម វ៉ហ៊ីម៉ាស់ ត្រូវជាប្រពន្ធរបស់ជនសង្ស័យគ្រប់គ្រងវិញ ពោលកម្លាំងរបស់លោកដកហូតតែវត្ថុតាងតែប៉ុណ្ណោះ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបាន សមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕