(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,៥០៨,៥៩៩នាក់ហើយ ដែលកើនឡើងជាង ១សែននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៦,៦៦០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៦៦៧,៥៥៤នាក់ (ស្លាប់ ១៤៤,៨៥៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦២៧,៥៧៥នាក់ (ស្លាប់ ៥៤,៧៨៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៩៧៥,៤២២នាក់ (ស្លាប់ ៣២,០៧៥នាក់)
* ថៃ ឆ្លងចំនួន ២,៥៤៥,៨៧៣នាក់ (ស្លាប់ ២២,៣៦៧នាក់)
* វៀតណាម ឆ្លងចំនួន ២,៤៣០,៦៨៣នាក់ (ស្លាប់ ៣៨,៦៨៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៤១,៩០៤នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៤៣៩,៦៤០នាក់ (ស្លាប់ ៨៨២នាក់)
* ទ្បាវ ឆ្លងចំនួន ១៣៨,០០៧នាក់ (ស្លាប់ ៥៨៤នាក់)
* កម្ពុជា ឆ្លងចំនួន ១២២,៤៦៨នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៩,៤៧៣នាក់ (ស្លាប់ ៩៨នាក់)៕