(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ៣៧ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៦២នាក់ (ករណីនាំចូល ៣៦នាក់ និងសហគមន៍២២៦នាក់), ជាសះស្បើយ៧៦នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤០៣លាន ៦៥ម៉ឺននាក់ ស្លាប់ជាង ៥លាន ៧៩ម៉ឺននាក់ និងជាសះស្បើយជាង ៣២៣លាន ៦៩ម៉ឺននាក់!

៣៖ ព្រះចៅស៊ុលតង់ នឹងយាងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ាន

៤៖ WHO ជំរុញឱ្យប្រទេសអ្នកមាន បរិច្ចាគប្រាក់ជាបន្ទាន់ សម្រាប់ផែនការកម្ចាត់កូវីដ-១៩

៥៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង

៦៖ ថៃ៖ មនុស្ស ១៤,៨២២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២០នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៧៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យរៀបចំកៅអីអង្គុយមិនឲ្យលើសពី៧នាក់ក្នុងមួយតុ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើន ដូចជាពិធីមង្គលការ បុណ្យទាន និងទីតាំងកម្សាន្តផ្សេងៗ

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២២៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៧៨៥នាក់ស្លាប់ ក្នុង១ថ្ងៃ

៩៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពីកម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីឆ្នាំ២០២១

១០៖ វៀតណាមព្រមានពីសម្ពាធធ្ងន់ធ្ងរ លើប្រព័ន្ធសុខាភិបាលរបស់ខ្លួន ខណៈករណីឆ្លងកូវីដ-១៩ កំពុងកើនឡើង ក្រោយថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី

១១៖ អ្នកនាំពាក្យពន្ធនាគារ៖ អ្នកជាប់ឃុំជាង៨០ភាគរយនៅទូទាំងប្រទេស បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣

១២៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក, កូរ៉េខាងត្បូង និងជប៉ុនជួបពិភាក្សាគ្នា អំពីការគំរាមកំហែងដោយមីស៉ីលកូរ៉េខាងជើង

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៦៩,១៦៧នាក់ (គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២)

១៤៖ ការនាំចូលខ្ពស់ជំរុញឱនភាពពាណិជ្ជកម្មអាមេរិកឱ្យកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២១

១៦៖ រុស្ស៉ីអាចប្រើប្រាស់តំបន់ឧស្ម័ន ដែលរងទណ្ឌកម្មពីអាមេរិកដើម្បីនាំចេញឧស្ម័ន ទៅប្រទេសចិន

១៧៖ ប៉ូលិសអន្តរជាតិ «អាំងទែរប៉ូល» បដិសេធការស្នើពីយោធាមីយ៉ាន់ម៉ា ឲ្យជួយប្រយុទ្ធប្រឆាំងអំពើភេរវកម្ម

១៨៖ លោក មូន ចេអ៉ីន ព្រមាន៖ «ការធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៉ីលជាថ្មី ដោយកូរ៉េខាងជើង នឹងបង្កជាវិបត្តិភ្លាមៗ»

- ព័ត៌មាន Fresh News Plus

១៖ Lukaku ស៊ុតបាន ១គ្រាប់ជួយ Chelsea ឡើងទៅប៉ះ Palmeiras ដណ្តើមពាន FIFA Club World Cup

២៖ ខ្សែប្រយុទ្ធ Giovinco ត្រឡប់ទៅលេងនៅ Serie A វិញ ក្រោយចុះកិច្ចសន្យារយៈពេលខ្លីជាមួយ Sampdoria

៣៖ កីឡាករប្រណាំងរថយន្ត Norris បន្តកិច្ចសន្យាថ្មីបើកបរឲ្យក្រុម McLaren រហូតដល់ឆ្នាំ២០២៥

៤៖ មេក្រុម BTS ទទួលបានសារអាក្រក់ៗ ពីអ្នកលេងបណ្តាញសង្គមចិន ក្រោយបង្ហោះរូបភាពគាំទ្រកីឡាករជិះស្គីកូរ៉េ ពេលប្រកួតកីឡាអូឡាំពិករដូវរងានៅប៉េកាំង

៥៖ Samsung បានបង្កើនយុទ្ធសាស្រ្តការលក់បន្ថែមទៀតដោយការបំពាក់នូវមុខងារពិសេសៗលើស្មាតហ្វូន Galaxy S ថ្មីបំផុតរបស់ខ្លួន

៦៖ តារាល្បី Angelina Jolie សម្រក់ទឹកភ្នែកចំពោះមុខសភាអាមេរិក ពេលស្នើឲ្យមានការអនុវត្តឡើងវិញ នូវច្បាប់ប្រឆាំងការប្រើអំពើហិង្សាលើស្ត្រី និងកុមារ