(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រគល់គ្រឿងឥស្សរិយយសជូនឥស្សរជន និងសប្បុរសជន ចំនួន១៨អង្គ/នាក់ ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅវត្តគិរីអម្ភរ ហៅវត្តអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គ្រឿងឥស្សរិយយសដែលត្រូវបានប្រគល់ជូន ឥស្សរសជន និងសប្បុរសជន នោះរួមមាន៖

*ទី១៖ ជាតូបការ ចំនួន៤ ត្រូវបានប្រគល់ជូន លោក ប្រាក់ ចាន់ធី, លោក ហួម វ៉ាន់ឌឿន, លោក នង សុខុម និងលោក អ៊ួន សុវណ្ណារ៉ា
*ទី២៖ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២រូប
*ទី៣៖ មាសស្ថាបនាជាតិ ចំនួន៦អង្គ
*ទី៤៖ សំរិទ្ធស្ថាបនាជាតិ ចំនួន៦រូប៕