(ភ្នំពេញ)៖ ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា ក្រុមហ៊ុន អ៊ីហ្ស៊ីខម មានមោទនភាពក្នុងការឧបត្ថម្ភ សេវាអ៊ីនធឺណិត សម្រាប់ព្រឹត្តិការណ៍រយៈពេល២ថ្ងៃ ដែលរៀបចំដោយក្រុមអភិវឌ្ឍន៍ Google (GDG) សំដៅលើកកម្ពស់ដល់ការចូលរួម របស់ស្រ្តីនៅក្នុងវិស័យបច្ចេកវិទ្យា។

ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ នឹងលើកយកប្រធានបទសំខាន់ចំនួន២មកពិភាក្សា គឺ Android Study Jams ដែលជាព្រឹត្តិការណ៍ជាសាកល លើកដំបូង របស់ក្រុមហ៊ុន Google ក្នុងការជួយមនុស្សចាប់ផ្តើមជាមួយនឹងបច្ចេកវិទ្យាដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង Women Techmakers ដែលជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Google សំដៅផ្តល់ការយល់ដឹង និងធនធានសម្រាប់ស្ត្រីនៅក្នុង វិស័យបច្ចេកវិទ្យា។

ក្រុមអ្នកផលិត អ្នករចនាម៉ូត អ្នកជំនាញ និងសិស្សនិស្សិត ត្រូវបានស្វាគមន៍ឲ្យចូលរួមក្នុងកម្មវិធីនេះ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ Google នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនោះ ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានឧបត្ថម្ភ
សេវាអ៊ីនធឺណិតដែលមានល្បឿនលឿនសម្រាប់ដំណើរការក្នុងកម្មវិធីនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://goo.gl/RWjVW0.

http://ezecom.com.kh/images/eventlist/events/Agenda.png