(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលឧបាសិកា ឈឹម ឆោម ត្រូវជាម្ដាយក្មេក បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

សូមដួងវិញ្ញាណក្ខន្ធ ឧបាសិកា ឈឹម ឆោម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕