(សៀមរាប)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួនពីរគ្រួសារ ទទួលបានអំណោយ ពីសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាសាខាខេត្តសៀមរាប ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព។

ក្នុងពិធីចែកអំណោយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស្រេន សុព្រី សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាសាខាខេត្តសៀមរាប បានលើកឡើងថា ការផ្តល់ជំនួយមនុស្សធម៌នេះ ធ្វើឡើងដោយមើលឃើញពីទុក្ខលំបាលរបស់បងប្អូនសាសនិកខ្មែរឥស្លាមចំនួនពីរគ្រួសារ ដែលកំពុងជួបការខ្វះខាត នៅក្នុងគ្រួសារ។

លោកបាននាំយកនូវអំណោយជាអង្ករ៥០គីឡូក្រាម និងថវិកាចំនួន ១៦ម៉ឺនរៀល ចែកជូនប្រជាពលរដ្ឋ ដែលបាននិងកំពុងជួបការខ្វះខាត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប តាមរយៈលោកមេភូមិស្ទឹងថ្មី។

អំណោយដែលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាសាខាខេត្តសៀមរាប បាននាំទៅចែកនោះរួមមាន អង្ករ ៥០គីឡូក្រាម និងថវិកាចំនួន ១៦ម៉ឺនរៀល។ ថវិកាទាំងនេះ បានមកពីការរៃអង្គាសរបស់សមាជិកសមាជិកា សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តសៀមរាប៕