(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ដ៏ធំជាងគេបំផុត នៅលើពិភពលោក ដែលកំពុងតែផ្តល់ការថែទាំ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ «ការបង្កើតសញ្ញា អារម្មណ៍ សម្រាប់ស្រោមអនាម័យ» ទិវានេះនឹងមានរៀបចំនៅតាមបណ្តាញសង្គម និងរៀបចំដោយផ្ទាល់នៅខេត្តព្រះសីហនុ ។

ចូលរួមជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ក្នុងការចាប់ផ្តើមយុទ្ធនាការ តស៊ូមតិថ្មី មួយគឺ «ការបង្កើតសញ្ញាអារម្មណ៍សម្រាប់ស្រោមអនាម័យ» ដោយបង្កេីតជារូបផ្លែត្រប់ និងផ្លែប៉េស រូបផ្លែចេក និងតាកូ និងរូបផ្សេងៗទៀត។

បើតាមការបញ្ជាក់របស់ AHF ការសន្ទនាពី ផ្លូវភេទ ដោយប្រើសញ្ញាអារម្មណ៍ បានក្លាយជារឿងដែលគេបានប្រេីទូទៅហើយ។ ពិភពលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សញ្ញាអារម្មណ៍សម្រាប់ស្រោមអនាម័យ ក្រោយពីឃើញថាមានស្ថិតិដ៏គួរឱ្យព្រួយបារម្ភមួយចំនួនដូចជា៖ មនុស្សប្រមាណ ១ លាននាក់នៅទូទាំងពិភពលោកបានឆ្លងមេរោគកាមរោគ (STI) ជារៀងរាល់ថ្ងៃ ហើយនៅតែមានការចម្លងមេរោគអេដស៍ថ្មីចំនួន 1.5 លានជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក និងសកលលោក។ ដូច្នេះយើងឃើញថាគ្មានពេលណាល្អជាង ទិវាស្រោមអនាម័យអន្តរជាតិ (ICD )នោះឡើយដើម្បីប្រែក្លាយសញ្ញាអារម្មណ៍សម្រាប់ស្រោមអនាម័យឱ្យចេញជារូបរាងពិត!

បន្ថែមពីលើយុទ្ធនាការ សញ្ញាអារម្មណ៍នេះ ក្រុមការងាររបស់ AHF មកពីប្រទេសជាច្រើនធ្វើប្រតិបត្តិការ និងរៀបចំព្រឹត្តិការណ៍ ទិវាស្រោមអនាម័យអន្តរជាតិដ៏គួរឱ្យរំភើប និងផ្តល់ព័ត៌មានយ៉ាងក្បោះក្បាយពីសុវត្ថិភាព គឺ សិចស៊ី និង តែងតែទាន់សម័យ។ ទិវាស្រោមអនាម័យអន្តរជាតិ តែងតែមានភាពសប្បាយរីករាយ និងជាវិធីដ៏ល្អមួយដើម្បីរំលឹកពិភពលោកថា ស្រោមអនាម័យនៅតែជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារការឆ្លងជំងឺកាមរោគ រួមទាំងមេរោគអេដស៍ផងដែរ៕