Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ដឹកទឹកយកទៅចែកចាយ ជូនប្រជាពលរដ្ឋ ចំនួន១៦២គ្រួសារ នៅសង្កាត់លេខ១

29-04-2016 14:15

(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការដឹកដោយលោក អ៊ុក អឿន មេបញ្ជាការរងកងរាជអាវុធខេត្ត បាននាំយកទឹកទៅចេញជូនប្រជាពលរដ្ឋ១៦២គ្រួសារ ស្ថិតក្នុងក្រុមទី៣៥ ៣៦​ ៣៧ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពីប្រជាពលរដ្ឋនៅទីនោះ មានការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។

លោក អ៊ុក អឿន បានថ្លែងថា ក្រោយមានព័ត៌មាននៃការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់នៅតំបន់នោះ មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានបញ្ជាឲ្យលោក ដឹកនាំកម្លាំងអាវុធហត្ថចំនួន១២នាក់ ដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋមានចំនួន២ឡាន ស្មើនឹង១៦០០០លីត្រ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ល រងគ្រោះដោយសារខ្វះទឹកនោះទេ៕