(ភ្នំពេញ)៖ ក្នុងនាមខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកមរណទុក្ខ ជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលឧបាសិកា ឈឹម ឆោម ត្រូវជាម្ដាយក្មេក បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

សូមដួងវិញ្ញាណក្ខន្ធ ឧបាសិកា ឈឹម ឆោម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕