(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ៣៦ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ២២៣នាក់ (ករណីនាំចូល៥នាក់ និងសហគមន៍២១៨នាក់), ជាសះស្បើយ៥៨នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤០០លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៥លាន ៧៨ម៉ឺននាក់ និងជាសះស្បើយជាង ៣២០លាន ៧៣ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន គឺជាបុគ្គលទី២ ដែលទទួលបានពានរង្វាន់ពិសេស របស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ ក្រោយពាននេះបង្កើតឡើង នៅឆ្នាំ២០២០

៤៖ យោធាមីយ៉ាន់ម៉ាអញ្ជើញ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ឲ្យមកចូលរួមតុចរចាសន្តិភាព

៥៖ សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យបន្ដពិនិត្យរកសារធាតុញៀន លើអ្នកបើកបររថយន្ដធុនធំ

៦៖ កូរ៉េខាងជើង អួតថាខ្លួនកំពុងអង្រួនពិភពលោក ដោយការធ្វើតេស្ដមីស៊ីល ដែលអាចវាយប្រហារសហរដ្ឋអាមេរិក

៧៖ សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យរឹតបន្តឹងចំពោះអាជីវកម្មដឹកជញ្ជួនដី គ្រួស ខ្សាច់ និងសម្អាតផ្លូវថ្នល់ជាប្រចាំ

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៧៩,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៧៧៧នាក់ស្លាប់ ក្នុង១ថ្ងៃ

៩៖ សម្ដេចក្រឡាហោម ស ខេង ដាក់ចេញទិសដៅការងារមួយចំនួនជាអាទិភាព សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២២

១០៖ ថៃ៖ មនុស្ស ១៣,១៨២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១១៖ សម្ដេចក្រឡាហោម ស ខេង៖ គ្រឿងញៀនក្លាយជាបញ្ហាប្រពៃណី ដែលពិបាកក្នុងការលុបបំបាត់ ខណៈកម្ពុជាកំពុងរកវិធីបន្សាបអ្នកញៀនគ្រឿងញៀន លើអ្វីដែលកំពុងអនុវត្

១២៖ អាមេរិកមានកុមារសរុបកើនដល់ជាង ១២លាននាក់ ដែលឆ្លងជំងឺកូវីដ១៩ គិតមកទល់ពេលនេះ

១៣៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវអង្គសមាជវិសាមញ្ញ ជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច

១៤៖ ចិនចេញប្រតិកម្មចំពោះ គម្រោងលក់សព្វាវុធតម្លៃ ១០០លានដុល្លារ របស់សហរដ្ឋអាមេរិក ឱ្យកោះតៃវ៉ាន់

១៥៖ មជ្ឈមណ្ឌលពុទ្ធសាស្ត្រអប់រំប្រចាំមីយ៉ាន់ម៉ា និងហូឡង់ ផ្ញើសារលិខិតអបអសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហ៊ាក់ ឆ្នាំ២០២២

១៦៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin Yassin ឆ្លងកូវីដ១៩

១៧៖ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដាឆ្នាំនេះ ស្របពេលបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៤

១៨៖ សភាជាតិអ៉ីតាលីសម្រេចដាក់បញ្ចូល «កិច្ចការពារបរិស្ថាន» ទៅក្នុងរដ្ឋធម្មនុញ្ញ

១៩៖ កម្ពុជាកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

២០៖ រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើដំណើរដល់អូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំ Quad ខណៈបញ្ហាជាច្រើនលើពិភពលោក កំពុងរួមរឹតសហរដ្ឋអាមេរិក

២១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៦៧,០៣៤នាក់ (គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២)

- ព័ត៌មាន Fresh News Plus

១៖ Nissan គ្រោងបញ្ឈប់ការអភិវឌ្ឍន៍រថយន្តដែលប្រើប្រាស់ឥន្ធនៈ ហើយងាកមកផ្តោតលើរថយន្តអគ្គីសនីវិញ

២៖ ប្រជាជនចិនចាយលុយខ្ទង់ ៩៥០លានដុល្លារ ដើម្បីទស្សនាភាពយន្ត ក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន

៣៖ CEO ក្លិប Barcelona លោក Reverter លាលែងពីតំណែង ដោយហេតុផលផ្ទាល់ខ្លួន

៤៖ Rooney ត្រូវបាន FA ហៅទៅសួរនាំ ក្រោយនិយាយប៉ះពាល់នៅក្នុងកិច្ចសម្ភាសន៍

៥៖ ប៉ូលីសកំពុងស៊ើបអង្កេតរឿងរើសអើងជាតិសាសន៍ លើកីឡាករ Elanga របស់ក្លិប Man United

៦៖ រឿង «Spider-Man: No Way Home» នឹងអាចកើនប្រាក់ចំណូលខ្ទង់ ២ពាន់លានដុល្លារ ប្រសិនបើយកទៅចាក់បញ្ចាំងនៅចិន

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)