(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសារាចរណែនាំស្ដីពី

ការបន្តពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron)។

ក្រសួងទេសចរណ៍បានក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ទាំងអស់អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា-SOP) ដែលមានបញ្ជាក់ក្នុងសារាចរណែនាំ៕