(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ។

ក្រុមការងារនេះដឹកនាំដោយ លោក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយករដ្ឋព័ត៌មានវិទ្យា អមដោយអនុប្រធាន១២រូប និងមានសមាសភាពសរុបទាំងអស់ ២២រូប។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ត្រូវអនុវត្តតាមភារកិច្ចដូចមានចែងក្នុងប្រការ៤ នៃសេចក្តីសម្រេចលេខ ១៦២៦ សសរ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ៖