(ភ្នំពេញ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងថវិការបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌទួលគោក ចាត់ឱ្យក្រុមការងារ សហការជាមួយសមាគមនារីខណ្ឌ ប្រគល់ជូនលោកតា លោកយាយ រស់នៅក្នុងភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

តំណាងលោក ជា ពិសី ដែលជាប្រធានក្រុមការងារទី៣ នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅក្នុងសកម្មភាពសមធម៌នេះ, លោក-លោកស្រី និងសមាគមននារីខណ្ឌ បានផ្តាំផ្ញើនូវប្រសាសន៍សួរសុខទុក្ខ និងការយកចិត្តទុកដាក់ជានិច្ច ចំពោះប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ឱ្យថែរក្សាសុខភាពឱ្យបានល្អប្រសើរ តាមរយៈការបន្តប្រកាន់ខ្ជាប់ខ្ជូនវិធានការ «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទ អូមីក្រុង ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ក្រោមការដឹកនាំដោយគតិបណ្ឌិត និងប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕