(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ៣៥ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១០២នាក់ (ករណីនាំចូល ១៥នាក់ និងសហគមន៍៨៧នាក់), ជាសះស្បើយ៧៤នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៩៨លាននាក់ ស្លាប់ជាង ៥លាន ៧៦ម៉ឺននាក់ និងជាសះស្បើយជាង ៣១៧លាន ៦៣ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន នឹងទទួល «ពានរង្វាន់សន្តិភាពស៊ុនហាក់» នៅថ្ងៃទី១២ ខែកុម្ភៈ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិភពលោក ២០២២ នៅកូរ៉េខាងត្បូង

៤៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនរកឃើញបច្ចេកវិទ្យាថ្មី ដែលប្រើពេលតិចជាង «៤នាទី» ដើម្បីធ្វើតេស្តរកកូវីដ-១៩

៥៖ សហព័ន្ធសន្តិភាពសកល ពន្យល់ពីកត្តាដែលធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ទទួលបាន «ពានរង្វាន់សន្តិភាពស៊ុនហាក់ ២០២២»

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៥០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៦៩នាក់ស្លាប់ ក្នុង១ថ្ងៃ

៧៖ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ត្រូវបានពង្រីកសាច់រឿង កើនដល់ ៥២ភាគ និងចាប់ផ្តើមថតនៅថ្ងៃទី១៥ ខែកុម្ភៈ

៨៖ ថៃ៖ មនុស្ស ១០,៣៩៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៩៖ អគ្គនាយកដ្ឋានពន្ធដារ ស្វែងរកការសហការពីក្រុមហ៊ុន Internet ទាំង៤៩នៅកម្ពុជា ដើម្បីរាំងខ្ទប់ប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងករណីសហគ្រាសមិនចុះបញ្ជី

១០៖ សហរដ្ឋអាមេរិកបន្តព្រមានពីលទ្ធភាព នៃការផ្ទុះសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែន ទោះបីមានការរិះគន់ថា ជាការព្រមានជ្រុលក្តី

១១៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានតម្លៃជិត៨ពាន់លានដុល្លារ កើនឡើង១០%

១២៖ កូរ៉េខាងជើង សន្យាលើកកម្ពស់ជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៦៥,០៨២នាក់ (គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២)

១៤៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ព្រមានពី «មេរោគកូវីដ-១៩ បំប្លែងថ្មីៗទៀត» នៅក្នុងឆ្នាំ២០២២ នេះតែម្តង

១៥៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ, អាចមានភ្លៀងផ្គរក្នុងកម្រិតពីខ្សោយទៅច្រើន

១៦៖ អាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ព័ត៌មានស្តីអំពីមេដឹកនាំក្រុមភេរវករ ISIS-K

១៧៖ NATO កំពុងពិចារណាលើ «ជំហរយោធារយៈពេលវែង» ក្នុងតំបន់អឺរ៉ុបខាងកើត

- ព័ត៌មាន Fresh News Plus

១៖ លោក Peter Thiel វិនិយោគិន Facebook ដំបូងបង្អស់ លាលែងពីក្រុមប្រឹក្សាភិបាល Meta

២៖ Meta អាចនឹងត្រូវបង្ខំឱ្យបិទ Facebook និង Instagram នៅអឺរ៉ុបប្រសិនបើសហជីពមិនគោរពតាមបទប្បញ្ញត្តិថ្មី

៣៖ ក្រុមហ៊ុនផលិតរថយន្ត Volvo និង Northvolt បណ្តាក់ទុនរួមគ្នាបង្កើតរោងចក្រផលិតអាគុយលំដាប់យក្ស ដោយមានអតីត CEO ក្រុមហ៊ុន Tesla ជាអ្នកដឹកនាំ

៤៖ រដ្ឋធានី Budapest របស់ហុងគ្រី នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Swimming World Championships នៅខែមិថុនា

៥៖ អង់គ្លេស និងអៀរឡង់ សហការគ្នាចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro 2028 ជំនួសការចូលរួមដេញថ្លៃ 2030 World Cup

៦៖ សហផលិតកររឿង «Matrix» ប្តឹងផលិតកម្ម Warner Bros ជុំវិញការចាក់បញ្ចាំងរឿងនេះ ក្នុងថ្ងៃតែមួយលើ HBO Max ធ្វើឲ្យខាតបង់ប្រាក់ចំណូល