Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិអាមេរិកកាត់កូរ៉េខាងត្បូងមួយរូប ត្រូវបានកូរ៉េខាងជើង កាត់ទោសដាក់ពន្ធនាគារ ១០ឆ្នាំ

29-04-2016 11:13

(ព្យុងយ៉ាង)៖ តុលាការកំពូលរបស់ប្រទេសកូរ៉េខាងជើងសម្រេចផ្តន្ទាទៅ ជនជាតិអាមេរិក ដែល មានដើមកំណើតនៅកូរ៉េខាងត្បូងមួយរូប ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងបម្រើពលកម្ម កម្រិតធ្ងន់ថែមទៀត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។

បុរសវ័យចំណាស់ខាងលើនេះមានឈ្មោះថា Kim Dong-chul ត្រូវបានកូរ៉េខាងជើង ចាប់ខ្លួននៅក្នុង សណ្ឋាគារមួយកន្លែងក្នុងទីក្រុងព្យុងយ៉ាង កាលពីពេលកន្លងទៅនេះ ដោយគេសង្ស័យថា រូបលោកបានលួចលាក់ មានបំណងចង់បង្កភាពចលាចលនៅក្នុង ប្រទេសកូរ៉េខាងជើង៕