(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បាននិងកំពុងដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ ចុះទៅចែកទឹកជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅទូទាំងស្រុកបាកាន។
យុទ្ធនាការដឹកជញ្ជូនទឹកទៅចែកជូនប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយប្រជាពលរដ្ឋ នៅតំបន់នោះ កំពុងដាច់ទឹកប្រើប្រាស់ និងឆ្លើយតបបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕